សំណួរ. តើការទិញអ៉ីមែលសហគ្រាសផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំយ៉ាងដូចម្តេច?
តាមរយៈការទិញកញ្ចប់អ៉ីមែលសហគ្រាស អ្នកអាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិជ្ជាអ៉ីមែលទំនើបរបស់យើង ដើម្បីផ្តល់ឱ្យនូវភាពល្បឿន និងឧស្សាហ៍កម្មល្អបំផុតនៅពេលធ្វើការ អាចធ្វើកំណត់ និងអាចជឿជាក់បាន។ វាសេវាកម្មអ៉ីមែលមួយដែលកំពុងត្រូវបានគេយកចេញពី cloud មានន័យថាមិនមានអ្នកបច្ចេកទេស ផ្នែករឹង សូហ្វវែរ ការចរាចរណ៍ ឬការចំណាយលើកំលាំងពលកម្ម និងប្រាក់ដើម្បីការរីកចម្រើន។
សំណួរ. តើអ៉ីមែលសហគ្រាសផ្តល់នូវលក្ខណៈពិសេសអ្វីខ្លះនៅក្នុងអ៉ីមែលផ្ទាល់ខ្លួន?
អ៉ីមែលសហគ្រាសរមានលក្ខណៈដំណើរការពិសេសមួយចំនួនដែលមិនមាននៅក្នុងអ៉ីមែលផ្ទាល់ខ្លួនធម្មតា។ ការចែករំលែកប្រតិទិន ទំនាក់ទំនងជាសកល ផ្តល់ដំណឹងកាប្តូរទិន្នន័យសម្រាប់ឧបករណ៍ចល័ត Ms. Outlook និង Mac OSX។
សំណួរ. តើគេហទំព័រមែល និងប្រព័ន្ធមែលណាមួយត្រូវដំណើរការជាមួយបានខ្លះ?
អ្នកអាចផ្ញើ និងទទួលអ៉ីមែលដោយប្រើកម្មវិធីអ៉ីមែលដែលមានលើកុំព្យូទ័រដូចជា Microsoft Outlook, Outlook Express, Mozilla Thunderbird, Eudora, entourage 2004, Windows Mail ។ ល។ យើងខ្ញុំមានជាការណែនាំពីរបៀបប្រើ និងដំឡើងផងដែរ។ អ៉ីមែលសហគ្រាសដំណើរកាជាមួយ POP, IMAP និង MAPI ។
សំណួរ. តើខ្ញុំអាចប្រើគេហទំព័រមែល (Webmail) របស់ខ្ញុំបានយ៉ាងដូចម្តេច?
ដើម្បីចូលប្រើគេហទំព័រមែល (Webmail) របស់អ្នក អ្នកអាចប្រើអាសយដ្ឋាន (URL) ដែលមានស្លាកដូចនេះ៖ http://webmail.yourdomainname.com ។ នៅពេលចូលដល់ទំព័រហើត អ្នកត្រូវចូលជាមួយអាសយដ្ឋានអ៉ីមែលរបស់អ្នក និងពាក្យសម្ងាត់ដែលត្រូវគ្នា។
សំណួរ.តើទូរស័ព្ទដៃមួយណាខ្លះដែលខ្ញុំអាចចូលមើលអ៉ីមែលរបស់ខ្ញុំ?
អ៉ីមែលរបស់អ្នកអាចចូលប្រើដោយប្រើស្មាតហ្វូន ឬថេប្លេតបាន។ គេហទំព័រមែលរបស់យើងគឺអាចប្រើបាននៅលើប្រព័ន្ធប្រតិបត្តិការសំខាន់ៗទាំងអស់ដូចជា iOS, Android, Windows Mobile, Symbian និង Blackberry ។
សំណួរ. តើទំហំផ្ទុកក្នុងគណនីអ៉ីមែលនិមួយៗមានប៉ុន្មាន?
គណនីអ៉ីមែលនីមួយៗភ្ជាប់មកជាមួយទំហំ 25GB សម្រាប់អ៉ីមែល និងឯកសារភ្ជាប់របស់អ្នក។
សំណួរ. តើកូដច្រកចូលប្រព័ន្ធអ្វីខ្លះដែលខ្ញុំត្រូវការដើម្បីប្រើសម្រាប់សេវាអ៉ីមែលនេះ?
ជាធម្មតាកូដច្រកដែលបានប្រើសម្រាប់សេវាផ្ញើសារអេឡិចត្រូនិច (SMTP) គឺ 25។ យ៉ាងណាមិញវាអាចនឹងមានការរារាំងប្រើប្រាស់ពីក្រុមហ៊ុនផ្តល់ប្រព័ន្ធអុិនធឺណែត (ISP) លើកូដច្រក 25 សម្រាប់សេវាកម្ម SMTP ។ ដើម្បីចៀសវាងបញ្ហានេះអ្នកអាចប្រើកូដច្រកសេវា 587 ជំនួសសម្រាប់ផ្ញើសំបុត្រ។
សំណួរ. តើខ្ញុំអាចបង្កើតបញ្ជីសំបុត្ររួមបានទេ?
បាទ/ចាស អ្នកអាចបង្កើតបញ្ជីសំបុត្ររួម និង បន្ថែម/លុប អ្នកប្រើប្រាស់ជ្រើសរើសអ្នកសម្របសម្រួល កម្រិតសិទ្ធមិនឱ្យចូលរួមក្នុងបញ្ជី ឬថែមទាំងហាមឃាត់អ្នកប្រើប្រាស់ចូលក្នុងបញ្ជី។ ព័ត៌មានបន្ថែមអំពីបញ្ហានេះអាចរកបាននៅក្នុងមូលដ្ឋានចំណេះដឹងរបស់យើង។
សំណួរ. តើគោលការណ៍ប្រឆាំងសំបុត្រ SPAM របស់អ្នកជាអ្វីខ្លះ?
យើងប្រកាន់ជំហរប្រឆាំងនឹងការផ្ញើអ៉ីមែលដែលមិនបានស្នើសុំអ៉ីមែល និងសារឥតបានការ។ "បញ្ជីសុវត្ថិភាព" បញ្ជីទិញនិងលក់ នឹងត្រូវចាត់ទុកជាសារឥតបានការ។ អ្នកប្រើប្រាស់ណាដែលផ្ញើសារឥតបានការនឹងត្រូវបញ្ចប់គណនីរបស់ពួកគេដោយមានឬគ្មានការជូនដំណឹងជាមុន។
សំណួរ. តើខ្ញុំអាចប្រើប្រព័ន្ធឆ្លើយតបដោយស្វ័យប្រវត្តិបានទេ?
បាទ!អ្នកអាចធ្វើបាន។ ប្រព័ន្ធតបស្វ័យប្រវត្តិគឺជាកម្មវិធីមួយដែលរៀបចំអ៉ីមែលទុនជាមុនក្នុងអាសយដ្ឋានអ៉ីមែលរបស់អ្នកសម្រាប់តបទៅកាន់អ៉ីមែលភ្លាមៗនៅពេលដែលទទួលបានអ៉ីមែល។ អ្នកអាចស្វែងយល់បន្ថែមអំពីការរៀបចំប្រព័ន្ធតបដោយស្វ័យប្រវត្តិពីមូលដ្ឋានចំណេះដឹងរបស់យើង។