សំនរ. តើការទិញអ៉ីមែលពាណិជ្ជកម្មមានប្រយោជន៍ដល់ខ្ញុំយ៉ាងដូចម្តេច?
ផ្ទុយពីដំណោះស្រាយអ៉ីមែលឥតគិតថ្លៃ អ្នកអាចផ្តល់ឱ្យអាជីវកម្មរបស់អ្នកនូវរូបភាពអាជីពជាមួយអ៉ីមែលដែលមានយីហោមួយមានឈ្មោះវិបសាយរបស់ក្រុមហ៊ុនអ្នក (ឧ. sales@mybrand.com) ។ លើសពីនេះទៅទៀតអ្នកក៏ទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាអ៉ីមែលជឿនលឿនរបស់យើងដែលផ្តល់ឱ្យអ្នកនូវល្បឿនលឿន និងដំណើរការល្អបំផុតក្នុងឧស្សាហកម្មល្អ មានមាត្រដ្ឋានល្អ និងអាចជឿទុកចិត្តបាន។ សេវាកម្មអ៉ីមែលមួយដែលកំពុងត្រូវបានផ្តល់ជូនពី Cloud មានន័យថា មិនត្រូការក្រុមបច្ចេកទេស ឧបករណ៍ សូហ្វវែរ ចរាចរណ៍វិបសាយ ឬការចំណាយកំលាំងពលកម្មទេ។ ហើយផ្នែកដែលល្អបំផុតគឺថាអ្នកអាចបន្ថែមគណនីអ៉ីមែលបានគ្រប់ពេល នៅពេលដែលក្រុមហ៊ុនរបស់អ្នករីកចម្រើន។
សំណួរ. តើកម្មវិធីអ៉ីមែល និងប្រព័ន្ធប្រតិបត្តការណាខ្លះដែលអាចដំណើរការជាមួយ?
អ្នកអាចផ្ញើនិងទទួលអ៉ីមែលដោយប្រើកម្មវិធីអ៉ីមែលដែលមានលើកុំព្យូទ័រដូចជា Microsoft Outlook, Outlook Express, Mozilla Thunderbird, Eudora, Entourage 2004, Windows Mail ។ ល។ យើងក៏មានការណែនាំអំពីវិធីដែលអ្នកអាចតំឡើងលើកម្មវិធីអ៉ីមែលផ្សេងៗដើម្បី ផ្ញើ/ទទួលអ៉ីមែលផងដែរ។ សេវាកម្មអ៉ីមែលនេះដំណើរកាជាមួយប្រព័ន្ធ POP, IMAP និង MAPI ។
សំណួរ. តើខ្ញុំប្រើគេហទំព័រមែល (Webmail) របស់ខ្ញុំយ៉ាងដូចម្តេច?
ដើម្បីចូលប្រើគេហទំព័រមែល (Webmail) របស់អ្នក អ្នកអាចប្រើអាសយដ្ឋាន (URL) ដែលមានស្លាកដូចនេះ៖ http://webmail.yourdomainname.com ។ នៅពេលចូលដល់ទំព័រហើត អ្នកត្រូវចូលជាមួយអាសយដ្ឋានអ៉ីមែលរបស់អ្នក និងពាក្យសម្ងាត់ដែលត្រូវគ្នា។
សំណួរ. តើទូរស័ព្ទដៃមួយណាដែលខ្ញុំអាចចូលមើលអ៉ីមែលរបស់ខ្ញុំបាន?
អ៉ីមែលរបស់អ្នកអាចចូលប្រើដោយប្រើស្មាតហ្វូន ឬថេប្លេតបាន។ គេហទំព័រមែលដែលបង្កើតឡើងនៅលើ HTML 5 និង Javascript គឺអាចប្រើបាននៅលើប្រព័ន្ធប្រតិបត្តិការសំខាន់ៗទាំងអស់ដូចជា iOS, Android, Windows Mobile, Symbian និង Blackberry ។
សំណួរ. តើទំហំផ្ទុកក្នុងគណនីអ៉ីមែលនិមួយៗមានប៉ុន្មាន?
គណគឺជាទំហំផ្ទុកសម្រាប់គណនីអ៉ីមែលនិមួយៗមានភ្ជាប់មក 5GB ជាស្រេច។
សំណួរ. តើកូដច្រកចូលអ្វីខ្លះដែលខ្ញុំត្រូវការដើម្បីប្រើសំរាប់អ៉ីមែល?
ជាធម្មតាកូដច្រកដែលបានប្រើសម្រាប់សេវាផ្ញើសារអេឡិចត្រូនិច (SMTP) គឺ 25។ យ៉ាងណាមិញវាអាចនឹងមានការរារាំងប្រើប្រាស់ពីក្រុមហ៊ុនផ្តល់ប្រព័ន្ធអុិនធឺណែត (ISP) លើកូដច្រក 25 សម្រាប់សេវាកម្ម SMTP ។ ដើម្បីចៀសវាងបញ្ហានេះអ្នកអាចប្រើកូដច្រកសេវា 587 ជំនួសសម្រាប់ផ្ញើសំបុត្រ។
សំណួរ. តើខ្ញុំអាចបង្កើតបញ្ជីសំបុត្ររួមបានទេ?
បាទ/ចាស អ្នកអាចបង្កើតបញ្ជីសំបុត្ររួម និង បន្ថែម/លុប អ្នកប្រើប្រាស់ជ្រើសរើសអ្នកសម្របសម្រួល កម្រិតសិទ្ធមិនឱ្យចូលរួមក្នុងបញ្ជី ឬថែមទាំងហាមឃាត់អ្នកប្រើប្រាស់ចូលក្នុងបញ្ជី។ ព័ត៌មានបន្ថែមអំពីបញ្ហានេះអាចរកបាននៅក្នុងមូលដ្ឋានចំណេះដឹងរបស់យើង។
សំណួរ. តើគោលការណ៍ប្រឆាំងសំបុត្រ SPAM របស់អ្នកជាអ្វីខ្លះ?
យើងប្រកាន់ជំហរប្រឆាំងនឹងការផ្ញើអ៉ីមែលដែលមិនបានស្នើសុំអ៉ីមែល និងសារឥតបានការ។ "បញ្ជីសុវត្ថិភាព" បញ្ជីទិញនិងលក់ នឹងត្រូវចាត់ទុកជាសារឥតបានការ។ អ្នកប្រើប្រាស់ណាដែលផ្ញើសារឥតបានការនឹងត្រូវបញ្ចប់គណនីរបស់ពួកគេដោយមានឬគ្មានការជូនដំណឹងជាមុន។
សំណួរ. តើខ្ញុំអាចប្រើប្រព័ន្ធឆ្លើយតបដោយស្វ័យប្រវត្តិបានទេ?
បាទ!អ្នកអាចធ្វើបាន។ ប្រព័ន្ធតបស្វ័យប្រវត្តិគឺជាកម្មវិធីមួយដែលរៀបចំអ៉ីមែលទុនជាមុនក្នុងអាសយដ្ឋានអ៉ីមែលរបស់អ្នកសម្រាប់តបទៅកាន់អ៉ីមែលភ្លាមៗនៅពេលដែលទទួលបានអ៉ីមែល។ អ្នកអាចស្វែងយល់បន្ថែមអំពីការរៀបចំប្រព័ន្ធតបដោយស្វ័យប្រវត្តិពីមូលដ្ឋានចំណេះដឹងរបស់យើង។